Thursday, January 8, 2009

រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាជ័យជំនះ៧ មករា ឆ្នាំ២០០៩






កាលពីព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០០៩ គណៈបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធ
អង្គមិទិញនៅវេទិការបុណ្យជាតិដើម្បីអហអរសាទររំលឹកខួបអនុស្សារីយ៍លើកទី៣០ដែលជាទិវាជ័យជុំនះ។
អង្គប្រជុំនោះបានចូលរួមដោយឯកឧត្តម ស្បោត សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និង ជាអភិបាលក្រុងព្រះសីហនុ អានសុន្ទរកថា សម្តេច
អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឥឱកាសខួបអនុស្សារីយ៍ទី ៣០
ទិវាជ័យជំនះ ៧ មករា។ ក្រោមវត្តមានថ្នាក់ដឹកនាំខែត្តកងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ
អ្នកគ្រូ និង សិស្សានុសិស្ស យ៉ាងច្រើនកុះករក្នុងនោះក៏មាន ឯកឧត្តមតំណាងរាស្រ្ត ខេត្តព្រះសីហនុ
យង់ឃ្នងបំផុត។ ការប្រារព្ធពិធីនេះទ្បើង ក្នុងស្មារតិចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន
យុទ្ធនារី និងប្រជាជនយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងក្លា
ហានអង់អាចបំផុត ដើម្បីសង្រោះជាតិពីរបបប្រល័យពូជសាសន៍។ រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ
ពួកឃាតករ ប៉ុល ពត បានបំផ្លាញសង្គមជាតិ ដែលទទួលរងវិនាសកម្មដោយសារសង្រ្គាម ឱ្យរលាយ
ខ្ទិចខ្ទីដល់ឫសគុលគ្មានសល់អ្វីទ្បើយ។ ប្រជាជនត្រូវគេប្លន់យកអស់សិទ្ធិ សេរីភាព បង្ខំឱ្យធ្វើទាសករ
ហើយទទួលទារណកម្ម និងការសម្លាប់រង្កាល់យ៉ាងព្រៃផ្សៃបំផុត។ ឯអ្នករស់នៅ ត្រូវស្ថិតគុឥតជញ្ជាំង
ដែលរងចំាតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ជ័យជំនះ ៧ មករាបានសង្រ្គោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា
ឱ្យមានជីវិតរស់ទ្បើងវិញទាន់ពេលវេលា ហើយជ័យជំនះ ៧ មករា បានបិទទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹត
បំផុតរបស់កម្ពុជា បើកទ្បើងសករាជថ្មី គឺ ឯករាជ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង
វឌ្ឍភាពសង្គម។ ជ័យជំនះ ៧ មករា គឺជាការគួបផ្សំដ៏ស្អិតរមួតរវាងកំលាំងសាមគ្គីស្នេហាជាតិនៃកម្ពុជា
ជាការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់កងស្ម័គ្រចិត្តវៀងណាម។
ក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើទី ៣០ ទិវាជ័យជំនះ ៧ មករា នៅខែត្តព្រះសីហនុក៏មានពិធី
ដង្ហែរក្បួន ព្យូហៈយាត្រា មហាជនបង្ហាញនូវការវិវត្តន៍រីកចំរើនលើគ្រប់វិស័យ ដោយសារតែមានថ្ងៃ
៧ មករា ឆ្នាំ ១៩៧៩ ផងដែរ។

0 comments:

សូមស្វាគមន៏ការមកដល់ទំព័រនេះធ្វើការវិនិច្ឆ័យលើអត្ថបទរបស់ខ្ញុំតាម E-mail: narine.khuon@gmail.com

Search Engine

Search the web >
Need a web host ? Web Hosting Directory