Tuesday, January 20, 2009

អ្នកធ្វើចរាចរណ៍លើដងផ្លូវនៅមិនទាន់ប្រើមួកសុវត្ថិភាពបានត្រឹមត្រូវទេ



មន្ដ្រី មជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គមនៅទីក្រុងភ្នំពេញ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ មករា ២០០៩នេះថា ការប្រើប្រាស់មួកពាក់ការពារសុវត្ថិភាពរបស់អ្នកធ្វើចរាចរណ៍តាមដង ផ្លូវសាធារណៈសព្វថ្ងៃនេះ ត្រូវបានគេសង្កេតឃើញថា ៣០% បានប្រើប្រាស់មួកមិនមានសុវត្ថិភាពត្រឹមត្រូវទេ ដែលជាហេតុជំរុញឲ្យគ្រោះថ្នាក់ចរាចរណ៍មិនអាចកាត់បន្ថយបាន។ ប្រធានមជ្ឈមណ្ឌលជាតិនិងសីលធម៌សង្គម លោក ប៉ូ សំណាង បានមានប្រសាសន៍ថា តាមការស្រាវជ្រាវកន្លងមក ចំពោះអ្នកជិះទោចក្រយានយន្ត ឬម៉ូតូ ដែលបានបើកបរនៅលើដងផ្លូវនោះ ហាក់នៅមិនទាន់បានយល់ច្បាស់អំពីសារសំខាន់នៃការប្រើប្រាស់មួក ពាក់ការពារអាយុជីវិតក្នុងពេលគេធ្វើចរាចរណ៍នោះទេ។ នាយរងទី១នៃការិយាល័យនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញ លោកអនុសេនីយ៍ឯក ចេវ ហាក់ បានឲ្យដឹងថា លោកក៏ទទួលស្គាល់ដែរថា មានអ្នកប្រើប្រាស់មួកពុំមានសុវត្ថិភាពក្នុងពេលធ្វើចរាចរណ៍តាម ផ្លូវនោះមែនហើយ ប៉ុន្តែមិនមានចំនួនច្រើនណាស់ណាទេ។ មន្ដ្រីមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម បានប្រាប់ឲ្យដឹងដែរថា មជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម បានមានផែនការសហការជាមួយក្រុមវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធសរីរាង្គ វិជ្ជា នឹងចុះធ្វើការអប់រំដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវនៅថ្ងៃទី២៥ មករា ខាងមុខនេះ ដើម្បីឲ្យគេកាន់តែយល់ច្បាស់អំពីថាតើមួកសុវត្ថិភាពមួយណាដែលគេ គួរទិញយកមកពាក់ដើម្បីការពារការប៉ះទង្គិចក្បាលក្នុងពេលដែលជួប គ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយនោះ។ មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ផងដែរថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០០៨ កន្លងទៅ គឺមានចំនួន ៧០០ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០០៧ គឺមានការថយចុះ ប៉ុន្តែជនរងគ្រោះដល់ស្លាប់បាត់បង់ជីវិតគឺមានការកើនឡើង៕

Thursday, January 8, 2009

រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាជ័យជំនះ៧ មករា ឆ្នាំ២០០៩






កាលពីព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០០៩ គណៈបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធ
អង្គមិទិញនៅវេទិការបុណ្យជាតិដើម្បីអហអរសាទររំលឹកខួបអនុស្សារីយ៍លើកទី៣០ដែលជាទិវាជ័យជុំនះ។
អង្គប្រជុំនោះបានចូលរួមដោយឯកឧត្តម ស្បោត សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និង ជាអភិបាលក្រុងព្រះសីហនុ អានសុន្ទរកថា សម្តេច
អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឥឱកាសខួបអនុស្សារីយ៍ទី ៣០
ទិវាជ័យជំនះ ៧ មករា។ ក្រោមវត្តមានថ្នាក់ដឹកនាំខែត្តកងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ
អ្នកគ្រូ និង សិស្សានុសិស្ស យ៉ាងច្រើនកុះករក្នុងនោះក៏មាន ឯកឧត្តមតំណាងរាស្រ្ត ខេត្តព្រះសីហនុ
យង់ឃ្នងបំផុត។ ការប្រារព្ធពិធីនេះទ្បើង ក្នុងស្មារតិចងចាំជានិច្ចគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន
យុទ្ធនារី និងប្រជាជនយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិតយ៉ាងក្លា
ហានអង់អាចបំផុត ដើម្បីសង្រោះជាតិពីរបបប្រល័យពូជសាសន៍។ រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ
ពួកឃាតករ ប៉ុល ពត បានបំផ្លាញសង្គមជាតិ ដែលទទួលរងវិនាសកម្មដោយសារសង្រ្គាម ឱ្យរលាយ
ខ្ទិចខ្ទីដល់ឫសគុលគ្មានសល់អ្វីទ្បើយ។ ប្រជាជនត្រូវគេប្លន់យកអស់សិទ្ធិ សេរីភាព បង្ខំឱ្យធ្វើទាសករ
ហើយទទួលទារណកម្ម និងការសម្លាប់រង្កាល់យ៉ាងព្រៃផ្សៃបំផុត។ ឯអ្នករស់នៅ ត្រូវស្ថិតគុឥតជញ្ជាំង
ដែលរងចំាតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ជ័យជំនះ ៧ មករាបានសង្រ្គោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា
ឱ្យមានជីវិតរស់ទ្បើងវិញទាន់ពេលវេលា ហើយជ័យជំនះ ៧ មករា បានបិទទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹត
បំផុតរបស់កម្ពុជា បើកទ្បើងសករាជថ្មី គឺ ឯករាជ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង
វឌ្ឍភាពសង្គម។ ជ័យជំនះ ៧ មករា គឺជាការគួបផ្សំដ៏ស្អិតរមួតរវាងកំលាំងសាមគ្គីស្នេហាជាតិនៃកម្ពុជា
ជាការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់កងស្ម័គ្រចិត្តវៀងណាម។
ក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើទី ៣០ ទិវាជ័យជំនះ ៧ មករា នៅខែត្តព្រះសីហនុក៏មានពិធី
ដង្ហែរក្បួន ព្យូហៈយាត្រា មហាជនបង្ហាញនូវការវិវត្តន៍រីកចំរើនលើគ្រប់វិស័យ ដោយសារតែមានថ្ងៃ
៧ មករា ឆ្នាំ ១៩៧៩ ផងដែរ។

Tuesday, January 6, 2009

កេង វ៉ាក់សាក់ ទទួលមរណភាពក្នុងជន្មាយុ៨៤ឆ្នាំដោយជំងឺទឹកចូលសួត


កេង វ៉ាន់សាក់ ដែល​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​ទើប​បាន​ទទួល​ មរណភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ លោក កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៤​ឆ្នាំ នៅ​មន្ទីរពេទ្យ Montmorency ក្នុង​ប្រទេស​បារាំង។ លោក កេង វ៉ាន់សាក់ គឺ​ជា​អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលី​ លេខ​និង​ធ្លាប់​បាន​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌ អក្សរសាស្ត្រ រឿង​ល្ខោន កំណាព្យ និង​រឿង​ខ្លីៗ តាំង​ពី​ទសវត្សរ៍ ១៩៤០ នោះ​មក។ ស្នាដៃ​របស់​លោក ដូចជា​រឿង សាច់​មិន​បាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក, អន្ទិត​គោ​លោត, ចិត្ត​ក្រមុំ, គុក​កាម​កិលេស, ល្បែងល្បោយ, ខ្មែរ​ស្លាប់​ខ្មែរ​រស់ និង​ការ​និពន្ធ​ជា​ភាសា​បារាំង​វិញ ដូចជា សំណេរ Quelques aspects de la Litterature Khmere រឿង Reamker ដែល​បាន​បោះពុម្ព​នៅ​កម្ពុជា អត្ថបទ​នៃ​និក្ខេបទ Recherche D'un Fond Culturel Khmer និង​កំណាព្យ​ជា​ភាសា​បារាំង ឈ្មោះ Tragedie D'un Peuple។ មរណភាព​របស់​បណ្ឌិត កេង វ៉ាន់សាក់ បាន​ញ៉ាំង​ឲ្យ​អ្នក​អក្សរសាស្ត្រ​ខ្មែរ​ជំនាន់​ក្រោយ​បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង។លោក​សាស្ត្រាចារ្យ សូ មុយឃៀង នៃ​សមាជិក​ក្រុម​សង្កេត​ការណ៍​សេដ្ឋកិច្ច​សង្គមកិច្ច​និង​វប្បធម៌ ដែល​ជា​ក្រុម​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​មរណភាព​របស់​លោក កេង វ៉ាន់សាក់ គឺ​ជា​ការ​បាត់​បង់​ឃ្លាំង​នៃ​ចំណេះដឹង​មួយ។ លោក កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព នា​វេលា​ម៉ោង​១២ និង​១៥​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​តែ​ជំងឺ​ទឹក​ចូល​សួត។ អ្នក​ជិត​ស្និទ្ធ​នឹង​លោក កេង វ៉ាន់សាក់ បាន​ឲ្យ​ដឹង​ថា លោក កេង វ៉ាន់សាក់ ពិត​ជា​មាន​បំណង​មក​កាន់​កម្ពុជា នា​ពេល​ចុង​ក្រោយ​នោះ​មែន ហើយ​លោក​ថែម​ទាំង​មាន​បណ្តាំ​ថា ចង់​ឲ្យ​គេ​យក​ធាតុ​របស់​លោក​ទៅ​បញ្ចុះ​ជាមួយ​នឹង​ចេតិយ​មាតា​របស់​លោក​នៅ​ ប្រទេស​កម្ពុជា​ទៀត​ផង។
Quote from rfa
សូមស្វាគមន៏ការមកដល់ទំព័រនេះធ្វើការវិនិច្ឆ័យលើអត្ថបទរបស់ខ្ញុំតាម E-mail: narine.khuon@gmail.com

Search Engine

Search the web >
Need a web host ? Web Hosting Directory