កាលពីថ្ងៃអង្គារ ទី០២ ខែកុម្ភះ ឆ្នាំ២០០៩ កន្លងទៅនេះ សាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុ
បានប្រារព្ឋពិធីបុណ្យថ្ងៃលោកឪពុកបូស្កូ និងបុណ្យកីឡាពណ៍ យ៉ាងឳឡាឬក។
ពិធីបុណ្យនោះត្រូវបានចូលរួមពីគណះអធិបណី លោកឪពុក ចន វីសឺ អធិការសាលាបច្ចេកទេសដុនបូស្កូ
ក្រុងព្រះសីហនុ លោកឪពុក អាល បេរូ រូដាស អធិការរងសាលាបច្ចេទេសដុនបូស្កូក្រុងព្រះសីហនុ និង បងប្រុស រូបឺតូ អ្នកគ្រប់គ្រងសាលាសណ្ឋាគារដុនបូស្កូ ប្រមទាំងលោកអ្នកគ្រូ និងសិស្សានុសិស្ស។ ពិធីដ៏សែនអស្ចារ្យនោះត្រូវបានចាប់ផ្តើម នៅវេលាម៉ោង៨:០០ព្រឹក ដោយមានក្រុមពណ៍បួនបានចូលរួម
ក្នុងនោះមានពណ៍ ក្រហម ពណ៍លឿង ពណ៍ផ្កាឈូក និងពណ៍ខៀវ។ ពណ៍នីមួយៗសុទ្ខតែមានអត្ថន័យ
រៀងៗខ្លួនដែលបានបញ្ជាក់អំពីទឹកចិត្តនិងអំពីការតស៊ូរបស់យុវជនដុន បូស្កូ។ បន្ទាប់ពីការហែរក្បួន
ព្យុហយាត្រា លោកឪពុកចន វីសឺ បានប្រកាសបើកកម្មវិធី កីឡាពណ៍។
បើតាមសំដីរបស់លោកនាយកសាលាបច្ចេកទេស បានអោយដឹងថាការប្ររព្ឋពិធីបុណ្យនេះឡើងគឺក្នុង
គោលបំណង់ ចង់រំលឹកពីគុណនូបការ របស់លោកឪពុកបូស្កូ និង ចង់ជួយពញាក់ស្មារតីសិស្សអោយ
មានទឹកចិត្តសប្បាយរីករាយ ជាមួយការៀនសូត្ររបស់ពួកគេ។ លោកក៏បានបញ្ជា់ទៀតថា ពិធីបុណ្យនោះ
ត្រូវបានប្ររព្ឋធ្វើជារៀងរាល់ឆ្នាំ។ លោកក៏បន្តទៀតថា កីឡាដែលពួកគេត្រូវចូលរួមប្រកួតនូវក្នុងពិធីនេះ
មានដូចជា បាលទាត់ បាល់ទះ បាល់បោះ សីដក់ រត់ចំងាយ លោតកំពស់ និងទាញខ្សែរព្រាត់។ ក្នុងនោះគេសង្កេតឃើញថាទន្ទឹមនិងការលេងកីឡាគឺនៅតាមក្រមនីមួយៗមានការរាំលេងសប្បាយព្រម
ទាំងមាននុំចំនីសំរាប់បរិភោគក្នុងុំឪកាសបុណ្យនោះផង់ដែរ។
0 comments:
Post a Comment