Thursday, December 4, 2008

ប្រទេសផ្ដល់ជំនួយគ្រោងផ្ដល់ប្រាក់ជាង៩០០លានដុល្លារដល់កម្ពុជា

Quote from RFA
មន្រ្តី ជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រទេសផ្តល់ជំនួយមានគម្រោងផ្តល់ប្រាក់ជាង៩០០លានដុល្លារអាមេរិក ឲ្យដល់ប្រទេសកម្ពុជាដើម្បីយកទៅប្រើប្រាស់នៅក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេសក្នុងឆ្នាំសារពើពន្ធ២០០៩ខាងមុខ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានវិបត្តិក៏ដោយ។លោក ហង់ ជួនណារ៉ុង អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅថ្ងៃទី៤ ធ្នូ ក្នុងឱកាសវេទិកានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី២ ដែលមានតំណាងប្រទេសផ្តល់ជំនួយសំខាន់ៗចូលរួម ឲ្យដឹងថា ៖ «បានជិត១ពាន់លាន(ដុល្លារ) បានជាង៩០០»។កាលពីឆ្នាំ២០០៧កន្លងទៅ ប្រទេសកម្ពុជាបានទទួលប្រាក់ជំនួយពីបរទេសចំនួនជាង៦៨៩លានដុល្លារ អាមេរិកសម្រាប់ប្រើប្រាស់ក្នុងឆ្នាំសារពើពន្ធ២០០៨លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមថ្លែងបើកកិច្ចប្រជុំវេទិកានៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជាលើកទី២ បានមានប្រសាសន៍ថា លោកនឹងប្រើប្រាស់ប្រាក់ជំនួយទាំងនោះដោយមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជម្រាបតំណាងប្រទេសអ្នក ចូលរួមផងដែរថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសកម្ពុជានឹងអាចអនុម័តទៅបាននៅ ពេលណាដែលក្រមព្រហ្មទណ្ឌត្រូវបានអនុម័តរួចហើយ ហើយលោកនាយករដ្ឋមន្រ្តីបានប្រកាសថាមិនអនុញ្ញាតឲ្យមានការកាប់ឈើ ក្នុងទ្រង់ទ្រាយធំទៀតឡើយនៅប្រទេសកម្ពុជា។តាមសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងផងដែរថា រដ្ឋាភិបាលនឹងខិតខំសម្រេចកំណើនសេដ្ឋកិច្ចឲ្យបាន៧%នៅក្នុងឆ្នាំ ២០០៨នេះ ហើយធ្វើឲ្យអត្រាអតិផរណាដែលមានចំនួន១៥% បច្ចុប្បន្នឲ្យធ្លាក់ចុះដល់៧% នៅឆ្នាំ២០០៩ខាងមុខ។

0 comments:

សូមស្វាគមន៏ការមកដល់ទំព័រនេះធ្វើការវិនិច្ឆ័យលើអត្ថបទរបស់ខ្ញុំតាម E-mail: narine.khuon@gmail.com

Search Engine

Search the web >
Need a web host ? Web Hosting Directory