Sunday, December 28, 2008

ណូអែល




សាលាបច្ចែកទេសដុនបូស្កូក្រុងព្រះសីហនុប្រារព្ធធ្វើពិធីបុណ្យនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨។ ដែលជាពិធីបុណ្យរបស់សាលសហគមន៍កាតូលិកនៃគ្រឹះសាសនានិងជាថ្ងៃព្រះយេស៊ូប្រសូត្រ
មកចាប់កំនើតនៅលោកកីយ៏។កម្មវិធីបុណ្យចាប់ផ្តើមពីម៉ោង១០:៣០ព្រឹករហូតដល់ម៉ោង១១:00
ពេលយប់ដឹកនាំនិងរៀបចំកម្មវិធីដោយលោកឳពុកចនវិស័រ និងនាយកសាលាកិនក្រូច។ លោកគ្រូញែម ភឿននិយាយថាឆ្នាំនេះមានទស្សនិកជនមកទស្សនាច្រើនជាងឆ្នាំមុនៗនិងដោយមានចូលរួមសហការពី
លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនូវការសំដែងបានយ៉ាងរលូន
ដោយយោចិត្ត និងអស់ពីសម្ថភាពរបស់ពួកគេ។ កម្មវិធីចាប់យករង្វាន់ធំម៉ូតូ Honda dream សេរីថ្មីមួយរង្វាន់ទូរទស្សម៉ាក JVC ០៥រង្វាន់ កង់១០រង្វាន់ និងកង្ហារ១០រង្វាន់។ សិស្សផ្នែកលេខាធិការ និងសិស្សផ្នែកទំនាក់ទំនងសង្គមបានសហការគ្នាលក់ម្ហូបអាហារនៅក្នុងកម្មវិធីបុណ្យណូអែល។

Wednesday, December 17, 2008

មេរោគផ្ដាសាយបក្សីត្រូវបានរកឃើញកើតមាននៅខេត្តកណ្ដាល










មន្រ្តី ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​អះអាង​ថា មាន​ការ​រក​ឃើញ​មេរោគH5N1 នៅ​លើ​សត្វ​ចិញ្ចឹម​ដែល​បាន​យក​មក​ពិសោធន៍​ពី​តំបន់​ដែល​មាន​មនុស្ស​កើត​រោគ ​ផ្តាសាយ​បក្សី​នៅ​ខែត្រ​កណ្តាល។ កម្មករ​រែក​មាន់​នៅ​ឯ​ផ្សារ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១២ ធ្នូ ២០០៨។ លោក កៅ ផល ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ឲ្យ​ដឹង​ថា មន្រ្តី​ក្រសួង​កសិកម្ម​និង​អាជ្ញាធរ​មូលដ្ឋាន រួម​មាន​តំណាង​មក​ពី​អង្គការ FAO ផង បាន​នាំ​គ្នា​ទៅ​កម្ទេច​សត្វ​ចិញ្ចឹម​ដែល​មាន​មាន់ ទា មាន់​ដាំងដុង និង​ក្ងាន​ចំនួន ៣២៦​ក្បាល នៅ​ភូមិ​ក្រាំងចេក ឃុំ​ដើមឫស ស្រុក​កណ្ដាល​ស្ទឹង ខែត្រ​កណ្តាល នៅ​ថ្ងៃ​ទី​១៧ ធ្នូ​នេះ ដែល​ជា​តំបន់​ចាត់​ទុក​ថា​មាន​ការ​ផ្ទុះ​មេរោគ​ផ្តាសាយ​បក្សី។ តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ងៃ​ទី​១៧ ធ្នូ បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​តំបន់​ដែល​រក​ឃើញ​ថា​មាន​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​នោះ គេ​ត្រូវ​តែ​បំផ្លាញ​ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ផ្ទុះ​ ជំងឺ​ទៅ​តាម​វិធាន​បសុពេទ្យ ផ្អាក​ជា​បណ្តោះ​អាសន្ន​ការ​ទិញ​លក់​និង​ដឹក​ជញ្ជូន​ចំពោះ​បក្សី​គ្រប់​ ប្រភេទ​ឆ្លង​ចូល​ក្នុង​រង្វង់​កាំ ៣​គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត​នៃ​កន្លែង​កើត​ហេតុ និង​ចាត់​ទុក​តំបន់​នោះ​ជា​តំបន់​ការពារ​និង​តាមដាន​ស្រាវជ្រាវ​ជំងឺ​ក្នុង​ រយៈពេល​៣០​ថ្ងៃ និង​ត្រួត​ពិនិត្យ​មើល​ចលនា​បក្សី​ជា​ប្រចាំ​ក្នុង​រង្វង់​កាំ ១០ គីឡូម៉ែត្រ​ពី​ចំណុច​ផ្ចិត។ តាម​លោក កៅ ផល បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​ឈ្មោះ តេង សុភ័ក្រ្ត អាយុ​១៩​ឆ្នាំ ដែល​បាន​កើត​ជំងឺ​ផ្តាសាយ​បក្សី​នោះ បាន​ជា​សះ​ស្បើយ​វិល​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​ពី​មក​សម្រាក​ពេទ្យ​ព្យាបាល​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​ទៅ ទាន់​ពេល​វេលា។ សូម​ជម្រាប​ថា នេះ​ជា​ករណី​កើត​ជំងឺ​ផ្តាសាយ​បក្សី​លើក​ទី​៨​ហើយ នៅ​ប្រទេស​កម្ពុជា ដែល​ពី​មុន​មក​មាន​កើត​៧​ករណី ហើយ​បាន​ស្លាប់​មនុស្ស​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​នៅ​ខែត្រ​កំពត ៤​នាក់ កំពង់ស្ពឺ ១​នាក់ ព្រៃវែង ១​នាក់ និង​កំពង់ចាម ១​នាក់៕

QUOTE FROM RFA


Monday, December 8, 2008

សុវត្ថិភាពក្នុងការបើកបរ




នៅក្នុងប្រទេសកម្ពុជាគ្រោះដោយការបើកបរម៉ូតូកើនឡើងជាងរៀងរាល់ថ្ងៃ នៅក្នុងឆ្នាំ២០០៧
ខាងផ្នែកសាលាបច្ចែកទេសដុនបូស្កូក្រុងព្រះសីហនុបានធ្វើយុទ្ធនាការមូយស្តីពីការការពារគ្រោះថ្នាក់ចរាចរណ៏
ដែលបណ្តាលមកពីការបើកបរម៉ូតូនៅក្នុងប្រទេសកម្ពុជាយើង។
យុទ្ធនាការត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៥ និងឆ្នាំ២០០៧លោកគ្រូអ្នកគ្រូ និងសិស្ស៦នាក់របស់សាលាត្រូវបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា ការស្លាប់របស់ពួកគេដោយសារការធ្វើប្រហែសពេលកំពុងបើកបរលើដងផ្លូវមិនគោរព
ច្បាប់ចរាចរណ៏។
នៅសាលាបច្ចែកទេសដុនបូស្កូក្រុងព្រះសីហនុលោកគ្រូ អ្នកគ្រូ និងសិស្សជាច្រើនធ្វើដំណើរ
មកសាលាភាគច្រើនដោយម៉ូតូរបស់ពូកគេផ្ទាល់ ដោយមិនបានប្រើប្រាស់មួកសុវត្ថិភាព និង
កញ្ចក់នៅលើម៉ូតូរបស់ពួកគេទាំងនោះ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបើកបរម៉ូតូមិនបាន
គោរពច្បាប់ចរាចរណ៍និងមិនមានប័នបើកបរដែលរដ្ឋធម្មនុញបានចែង ពេលដែលពួកគេកំពុង
នៅលើផ្លូវពួកគេមិនបានប្រុងប្រយ័ត្ន និងមិនចេះអធ្យាស្រ័យអោយគ្នា ការបើកបរបញ្ចាស់គ្នា
មិនប្រកាន់ស្តាំ។ ជារៀងរាល់ថ្ញៃមានមនុស្សសា្លប់ចំនួន០៤នាក់ក្នុងចំណោមពួកគេទាំងនោះ
ភាគច្រើនជាបុរសពេញវ័យ យុទ្ធនាការត្រូវបានធ្វើឡើងម្តងមួយផ្នែកៗ ពន្យល់បង្ហាញពីច្បាប់
ចរាចរណ៍ ហើយបន្ទាប់ពីបានធ្វើអស់រយៈពេលមួយឆ្នាំលោកគ្រូនិងសិស្សមួយចំនួននៃសាលា
បច្ចែកទេសដុនបូស្កូក្រុងព្រះសីហនុនៅតែមិនពាក់មូកសុវត្ថិភាព និងដាក់កញ្ចក់ដដែល។
ជាកាពិតណាស់ពួកគេនៅតែបន្តការបើកបរលើផ្លូវដែលពួកចង់ និងបណ្តាប្រទេសជាច្រើនផង
ដែរ ទោះបីជាយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍កើនឡើងជារៀងរាល់ថ្ងៃក្នុងប្រទេសកម្ពុជា។
អ្នកបើកបរម៉ូតូក្មេងមានអាយុ១០ដែលដឹកម្តាយកំពុងពោរកូននិងមានចំនួនមនុស្ស០៤នាក់
នៅលើម៉ូតូ រាជរដ្ឋាភិបាលបានប្រកាសអោយប្រើមួកសុវត្ថិភាព កញ្ចក់ និងច្បាប់បើកបរលើ
ដងផ្លូវក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋដែលមិនធ្វើទៅតាមច្បាប់បានចែងមកត្រូវផាកពិន័យ
ហើយប្រជាពលរដ្ឋដែលបើកបរយានយន្ត ទោចក្រយានយន្តត្រូវមានប័នបើកបរ(License)
ក្មេងមិនអាចបើកបរម៉ូតូបានទេ ប្រាកដណាស់ប្រជាពលរដ្ឋទាំងអស់យល់ដឹងពីការដាក់ពិន័យ
អនុវត្តច្បាប់ថ្មីដែលបានចែង ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺយើងត្រូវកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ក្នុងប្រទេសរបស់យើងអោយមានស្ថេរភាពល្អជាដំបូងគឺសុវត្ថភាព។

សរសេរដោយ៖ លោក​ឳពុកអាបេរ៉ូ រ៉ូដាស់

បកប្រែដោយ៖ ឃួន ណារិន



Thursday, December 4, 2008

ប្រទេសផ្ដល់ជំនួយគ្រោងផ្ដល់ប្រាក់ជាង៩០០លានដុល្លារដល់កម្ពុជា

Quote from RFA
មន្រ្តី ជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រទេសផ្តល់ជំនួយមានគម្រោងផ្តល់ប្រាក់ជាង៩០០លានដុល្លារអាមេរិក ឲ្យដល់ប្រទេសកម្ពុជាដើម្បីយកទៅប្រើប្រាស់នៅក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេសក្នុងឆ្នាំសារពើពន្ធ២០០៩ខាងមុខ បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងមានវិបត្តិក៏ដោយ។លោក ហង់ ជួនណារ៉ុង អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅថ្ងៃទី៤ ធ្នូ ក្នុងឱកាសវេទិកានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី២ ដែលមានតំណាងប្រទេសផ្តល់ជំនួយសំខាន់ៗចូលរួម ឲ្យដឹងថា ៖ «បានជិត១ពាន់លាន(ដុល្លារ) បានជាង៩០០»។កាលពីឆ្នាំ២០០៧កន្លងទៅ ប្រទេសកម្ពុជាបានទទួលប្រាក់ជំនួយពីបរទេសចំនួនជាង៦៨៩លានដុល្លារ អាមេរិកសម្រាប់ប្រើប្រាស់ក្នុងឆ្នាំសារពើពន្ធ២០០៨លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចូលរួមថ្លែងបើកកិច្ចប្រជុំវេទិកានៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជាលើកទី២ បានមានប្រសាសន៍ថា លោកនឹងប្រើប្រាស់ប្រាក់ជំនួយទាំងនោះដោយមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជម្រាបតំណាងប្រទេសអ្នក ចូលរួមផងដែរថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសកម្ពុជានឹងអាចអនុម័តទៅបាននៅ ពេលណាដែលក្រមព្រហ្មទណ្ឌត្រូវបានអនុម័តរួចហើយ ហើយលោកនាយករដ្ឋមន្រ្តីបានប្រកាសថាមិនអនុញ្ញាតឲ្យមានការកាប់ឈើ ក្នុងទ្រង់ទ្រាយធំទៀតឡើយនៅប្រទេសកម្ពុជា។តាមសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងផងដែរថា រដ្ឋាភិបាលនឹងខិតខំសម្រេចកំណើនសេដ្ឋកិច្ចឲ្យបាន៧%នៅក្នុងឆ្នាំ ២០០៨នេះ ហើយធ្វើឲ្យអត្រាអតិផរណាដែលមានចំនួន១៥% បច្ចុប្បន្នឲ្យធ្លាក់ចុះដល់៧% នៅឆ្នាំ២០០៩ខាងមុខ។
សូមស្វាគមន៏ការមកដល់ទំព័រនេះធ្វើការវិនិច្ឆ័យលើអត្ថបទរបស់ខ្ញុំតាម E-mail: narine.khuon@gmail.com

Search Engine

Search the web >
Need a web host ? Web Hosting Directory