
from carbaton
in Poyana
ថ្មីៗនេះប្រទេសកម្ពុជាកើតនូវបញ្ហាការលក់ដីធ្លីគ្រប់តំ បន់ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០០៨ មជ្ឍមណ្ឌលសិទិ្ធមនុស្សកម្ពុជា មជ្ឍមណ្ឌលអប់រំច្បាប់សំរាប់សមាគមន៏ និងអង្គការលីការដូបាបរៀបចំ សន្និសីទកាសែតស្តីពីការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋជាង២០០០គ្រួសារនៅខេត្តកោះកុងដោយក្រុម
ហ៊ុនលីយ៉ុងផាត់។ ប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ដែលរងនូវការរំលោភយកដីធ្លីសំរាប់ដាំដំណាំអំពៅ
តាំងពីឆ្នាំ២០០៧ ពួកគាត់ជួបនូវការលំបាកយ៉ាងខ្លាំងគ្មានដីធ្វើស្រែចំការ គ្មានដីសំរាប់ឲសត្វពាហនៈស៊ី ស្មៅ ហើយកូនចៅមួយចំនួនត្រូវបោះបង់ចោលការសិក្សាដោយសារតែទៅជួយមើលគោ និងការងារ មួយចំនួនទៀត។ ដោយសារតែក្រុមហ៊ុនឈូសឆាយរំលោភយកដីចំការ និងស្រែរបស់ប្រជាពលរដ្ឋអស់
ប្រជាពលរដ្ឋធ្លាប់បានតវ៉ាជាច្រើនលើកទៅអាជ្ញាធរខេត្តកោះកុង កមក្រុងភ្នំពេញទាមទារឲស្ថាប័នពាក់
ព័ន្ធឲជួយដោះស្រាយ។ នៅទី៣១ ខែមិនា ឆ្នាំ២០០៨ កន្លងមកនេះ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាអំពីក្តីនេះ
។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានចុះទៅដល់កន្លែងកើតហេតុនោះជួយដោះស្រាយយកដីធ្លី របស់ប្រជាពលរដ្ឋដែលក្រុមហ៊ុនបានយក ប្រជាពលរដ្ឋមានសិទិ្ធចាត់ចែងលើដីកម្មសិទិ្ធរបស់ខ្លួន។
0 comments:
Post a Comment