Wednesday, November 26, 2008

វៀតណាមនិងលាវប្រធានគណបក្សប្រជាជនកម្ពុជាទៅទស្សនកិច្ចប្រទេស

លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

Picture from FRA

យោង ​តាម​ព័ត៌មាន​ផ្លូវការ​ពី​ទីក្រុង​ភ្នំពេញ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​ អំណាច​បាន​អញ្ជើញ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​យៀកណាម​ពី​ថ្ងៃ​ទី​២៥ ដល់ ២៧ វិច្ឆិកា និង​នៅ​ប្រទេស​លាវ​ពី​ថ្ងៃ​ទី​២៧ ដល់ ២៩ វិច្ឆិកា។

លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ យោងតាម​ប្រភព​ដដែល​នៅ​ឯ​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម លោក ជា ស៊ីម និង​គណៈប្រតិភូ​នឹង​ចូល​ជួប​ប្រធាន​បក្ស​កុម្មុយនីស្ត​យៀកណាម លោក នង ឌឹកម៉ាញ់ និង​ប្រធាន​សភា​យៀកណាម លោក ង្វៀង ភូត្រុង ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​គ្នា។ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​លាវ​វិញ លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​គណៈប្រតិភូ ក៏​នឹង​ចូល​ជួប​ធ្វើ​កិច្ច​ចរចា​ការងារ​ជាមួយ​ប្រធាន​សភា​លាវ លោក ថងស៊ិង ថាំម៉ាវ៉ុង និង​លោក ឈូម៉ាលី សាយ៉ាសន ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស ​បដិវត្តន៍​ប្រជាជន​លាវ៕


Monday, November 17, 2008


ការអប់រំគឺមានការរីនចំរើនច្រើននៅតាមស្ថាប័នផេ្សងៗក្នុងព្រះរាជាណាចក្រកម្ពុជា
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើភាពក្រីក្រ ក្មេងកំព្រា និងមានអង្គការ
ក្រៅរដ្ឋាភិបាលជួយដល់ក្មេងកំព្រាផ្តោតសំខាន់លើការអប់រំ។

Thursday, November 13, 2008


ប្រទេស Zimbabwe ស្ថិតនៅក្នុងទ្វីបអាព្រិចខាងត្បូង រដូវភ្លៀងចាប់ពីខែវិច្ឆការដល់ខែមីនា និងមាន
សីតុណ្ណភាពជាមធ្យមចាច់ពី១៣ អង្សាសេ នៅក្នុងរដូវរងារ និង២៤ អង្សាសេ នៅរដូវក្តៅប៉ុន្តែមានការប្រែ
ប្រួលនៅពេលថ្ងែនិងពេលយប់។ មានប្រជាជនដល់ទៅ ១២,៣១១,១៤៣ ស្ថិតិក្នុងខែកក្តដ្តា ឆ្នាំ២០០៧
ភាសាផ្លូវការណ៍គឺភាសាអង់គ្លេស និងមានធនធានធម្មជាតិដូចជាធ្យូង នីក្រូម រ៉ែ (មាស ពេជ្រ ត្បូង។ល​។
រូបធាតុដែលមិនឆេះ នីកែល ទង់ដែង ស្ពាន់ សំណរប៉ាហាំង ប្លាទីត និង ក្រុមលោហធាតុជាច្រើន។
សូមស្វាគមន៏ការមកដល់ទំព័រនេះធ្វើការវិនិច្ឆ័យលើអត្ថបទរបស់ខ្ញុំតាម E-mail: narine.khuon@gmail.com

Search Engine

Search the web >
Need a web host ? Web Hosting Directory